បទបង្ហាញវគ្គបណ្តុះបណ្តាល
បើកបង្ហាញនូវអាថ៌កំបាំងនៃតិចនិចដកដង្ហើមពីបុរាណ និងការអនុវត្តសមាធិ។ មើលដឹងដោយខ្លួនអ្នកផ្ទាល់ថា Sudarshan Kriya™ អាចជារបត់ផ្លាស់ប្ដូរដ៏អស្ចារ្យសម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់អ្នក។
បើកបង្ហាញនូវអាថ៌កំបាំងនៃតិចនិចដកដង្ហើមពីបុរាណ និងការអនុវត្តសមាធិ។ មើលដឹងដោយខ្លួនអ្នកផ្ទាល់ថា Sudarshan Kriya™ អាចជារបត់ផ្លាស់ប្ដូរដ៏អស្ចារ្យសម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់អ្នក។
ដង្ហើមគឺជាប្រភពចម្បងនៃប្រាណា (Prana) - ថាមពលក្នុងជីវិតដ៏សំខាន់។ ប្រាណា (Prana) គឺជាមូលដ្ឋាននៃសុខភាព និងសុខុមាលភាពសម្រាប់រាងកាយ និងចិត្ត។ ពេលដែលប្រាណ (Prana) មានកម្រិតខ្ពស់នោះអ្នកនឹងមានអារម្មណ៍ថាមានសុខភាពល្អ មានការប្រុងប្រយ័ត្ន និងភាពស្វាហាប់។ Sudarshan Kriya™ លើកកម្ពស់ប្រាណា (Prana) ដោយដេញជាតិពុលលើសពី 90% និងភាពស្ត្រេសចេញពីខ្លួនជារៀងរាល់ថ្ងៃ។


ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបញ្ជាក់ពីអត្ថប្រយោជន៍ផ្នែកអារម្មណ៍ ផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៃការអនុវត្ត Sudarshan Kriya™ ជាប្រចាំ។
ស្វែងយល់ពី Sudarshan Kriya™ ដែលជាការដកដង្ហើមដ៏មានឥទ្ធិពល ហើយជាតិចនិចដែលនឹងបង្កើនថាមពលអ្នកដើម្បីប្រឈមនឹងភាពស្ត្រេស ភាពថប់បារម្ភ និងសម្ពាធទាំងឡាយនៅក្នុងជីវិត។
សម្រាកបានស្កប់ស្កល់ និងការចម្រើនឡើងនូវគុណភាពដំណេក
អនុវត្តតិចនិចដោយចិត្តទុកដាក់ ស្វែងរកភាពរីករាយក្នុងពេលនេះ និងពង្រឹងប្រតិកម្មភាពស៊ាំរបស់អ្នក។
នូវសេរ៉ូតូនីន និងកាត់បន្ថយខ័រទីសូល៥៦% ដោយរួមជាមួយការថយចុះនៃភាពស្ត្រេស ការបាក់ទឹកចិត្ត និងការថប់បារម្ភ។
សិក្សាក្បាច់យោគៈ (Asanas) ដែលនឹងកែលម្អភាពបត់បែននៃរាងកាយអ្នក និងភាពស្ងប់នៃចិត្តរបស់អ្នក។
នៅក្នុងអង់ដូហ្វីន ថាមពល សុខភាពផ្លូវកាយ និងផ្លូវចិត្ត
បទពិសោធន៍របស់អ្នកចូលរួម
ក្នុងវគ្គសិក្សានេះអ្នកនឹងរៀន៖
Sudarshan Kriya™: ជារបកគំហើញដ៏ល្បីលំដាប់ពិភពលោកពី Art of Living ហើយជាលំហាត់ដកដង្ហើមដែលបានចុះប៉ាតង់ និងបានជួយមនុស្សលើសពី 800 លាននាក់ឱ្យទទួលនូវសុខភាពផ្លូវចិត្តដ៏ល្អរឹងមាំ។
យោគៈ: លើសពីរាងកាយ៖ អនុវត្តលំហាត់ និងក្បាច់យោគៈជាក់លាក់ដើម្បីជម្រុញសុខភាពផ្លូវកាយ ផ្លូវចិត្តស្រស់ថ្លា អារម្មណ៍នឹងនរ និងស្មារតីស្មិងស្មាធិ៍។
បច្ចេកទេសនៃចិត្ត៖: រៀនវិធីស្ដែងចេញនូវបំណងអ្នកឱ្យក្លាយជាការពិតកាន់តែប្រសើរដោយអនុវត្តវិធីធ្វើឱ្យចិត្តអ្នកស្ងប់ និងប្រមូលផ្ដុំគំនិតរបស់អ្នក។
សមាធិតាមការណែនាំ៖: ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការធ្វើសមាធិដែលជាមួយការណែនាំដ៏មានឥទ្ធិពលតែងាយស្រួលសម្រាប់ដោះស្រាយភាពស្ត្រេស ដែលនឹងជួយអ្នកស្វែងរកពិភពសន្តិភាពរបស់អ្នក។
ថ្នាក់យោគៈ និងលំហាត់ដង្ហើមរបស់ពួកយើងត្រូវបានបង្រៀនជុំវិញពិភពលោកទាំងតាមអនឡាញ និងដោយផ្ទាល់។ អ្នកអាចប្រើមុខងារ "Search Program" ក្នុងគេហទំព័រនេះដើម្បីស្វែងរកវគ្គសិក្សាសមាធិ និងលំហាត់ដង្ហើមដែលនៅជិតអ្នក។
វគ្គនេះត្រូវការប្រើពេលសរុប 9 ម៉ោងបែងចែកជា 3 ថ្ងៃ
មិនមានលក្ខខណ្ឌតម្រូវទេ។ ស្វាគមន៍ចំពោះអ្នកដែលមានអាយុលើសពី 18 ឆ្នាំទាំងអស់!
បាន! មានការសិក្សាស្រាវជ្រាវមួយចំនួនដែលបានបង្ហាញនូវអត្ថប្រយោជន៍នេះ។ ក្នុងការសិក្សាមួយបង្ហាញថា, ការអនុវត្ត Sudarshan Kriya™ បានផ្ដល់នូវលទ្ធផលគួរឱ្យកត់សម្គាល់មួយគឺ ការថយចុះសម្ពាធឈាមឌីអាស្តូលិកចំពោបុគ្គល 26 នាក់ដែលមានជំងឺលើសឈាមកម្រិតស្រាល។
Sudarshan Kriya™ ត្រូវបានបង្ហាញថាមានប្រសិទ្ធិភាពក្នុងការបន្ធូរភាពថប់បារម្ភ និងបាក់ទឹកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការជំនួសអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រដែលវេជ្ជបណ្ឌិតរបស់អ្នកចាត់ទុកថាចាំបាច់នោះទេ។ សូមពិគ្រោះជាមួយគ្រូបង្ហាត់ Art of Living សម្រាប់ព័ត៌មានបន្ថែម។
នៃសេវាកម្ម
នៅក្នុងទីក្រុងជាង១០,០០០
ចំនួនគ្រូបង្វឹក
ចំនួួនមនុស្សដែលបានទៅដល់
Gurudev គឺជាអ្នកដឹកនាំខាងស្មារតី និងជាទូតសន្តិភាព ក្នុងបេសកកម្មបង្កើតសង្គមមួយដែលគ្មានភាពស្ត្រេស និងគ្មានអំពើហិង្សា។ លោកត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកចំពោះការចូលរួមចំណែករបស់លោកចំពោះសុភមង្គលរបស់មនុស្ស និងសន្តិភាពពិភពលោក។
គាត់បានបង្កើតតិចនិចដកដង្ហើម Sudarshan Kriya™ ដែលជាតិចនិចដកដង្ហើមដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានអនុវត្ត។ ឥទ្ធិពលរបស់វាទៅលើការគេង ភាពស៊ាំ និងសុខុមាលភាពទូទៅត្រូវបានអ្នកវិទ្យាសាស្ត្រសរសើរ និងបង្ហាញឱ្យឃើញដោយការស្រាវជ្រាវជាក់ស្តែងនៅជុំវិញពិភពលោក។
ស្វែងយល់ពីអាថ៌កំបាំងនៃដង្ហើម និងទាញយកអំណាចនៃចិត្ត