មើលឃើញកូនរបស់អ្នករីករាយស្រស់ស្រាយ

វគ្គបណ្ដុះបណ្ដាលឧត្តមភាព ជួយកុមារប្រឈមនឹងការប្រកួតប្រជែងក្នុងជីវិតដោយទស្សនវិស័យវិជ្ជមាន។

វគ្គបណ្ដុះបណ្ដាលឧត្តមភាព អនុញ្ញាតឱ្យកុមារគ្រប់គ្រងអារម្មណ៍ពួគេតាមរយៈ លំហាត់ដង្ហើម យោគៈ សមាធិ និងល្បែងអន្តរកម្ម។

វគ្គសិក្សាយោគៈនិងសមាធិជួយកុមារផ្សារភ្ជាប់នឹងការតស៊ូប្រកបដោយភាពច្នៃប្រតិដ្ឋ និងពង្រឹងសមត្ថភាពនៅក្នុងសាលារៀន កីឡា និងទំនាក់ទំនងរវាងគ្នានិងគ្នាឱ្យកាន់តែប្រសើរឡើង។

តិចនិចដែលពួកគេរៀននៅក្នុងកម្មវិធីនឹងជួយពួកគេឱ្យធំធាត់ឡើងដោយឯករាជ្យ និងចម្រើនសក្ដានុពលដើម្បីសម្រេចនូវក្ដីស្រមៃពួកគេ។

 

Outline icon of three smiling faces, symbolizing community or shared happiness

វគ្គបណ្ដុះបណ្ដាលឧត្តមភាព ជួយអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងលូតលាស់ជាបុគ្គលប្រកបដោយតុល្យភាព និងភាពរីកចម្រើន។

Two childern hugging a tree showcasing ART Excel life skills.
Outline icon of three smiling faces, symbolizing community or shared happiness

វគ្គបណ្ដុះបណ្ដាលឧត្តមភាព ជួយអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងលូតលាស់ជាបុគ្គលប្រកបដោយតុល្យភាព និងភាពរីកចម្រើន។

ហេតុអ្វីជ្រើសយក វគ្គបណ្ដុះបណ្ដាលឧត្តមភាព?

មាតិកានៃវគ្គសិក្សា

មេរៀនជារួមមួយសម្រាប់ជីវិតមួយប្រកបដោយតុល្យភាព

វគ្គបណ្ដុះបណ្ដាលឧត្តមភាព គឺជាការសិក្សាផ្សារភ្ជាប់ដែលជួយកូនរបស់អ្នកក្នុងការកសាងទំនាក់ទំនងរឹតតែខ្លាំងជាមួយគ្រួសារ និងមិត្តភក្ដិ ឧត្តមភាពក្នុងការសិក្សា ប្រែក្លាយជាមានភាពច្នៃប្រតិដ្ឋកាន់តែខ្លាំងនិងត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប្រកបដោយការប្រកួតប្រជែង។        

វគ្គយោគៈ និងសមាធិសម្រាប់កុមារប្រើប្រាស់វិធីសាស្ត្ររួម និងក្ដោបនូវ៖:         

សុខុមាលភាពសង្គម៖ វគ្គបណ្ដុះ: បណ្ដាលឧត្តមភាព ប្រើល្បែងការទាក់ទង និងពិភាក្សាដើម្បីជួយកូនអ្នករៀនពីតម្លៃមនុស្សដូចជា សេចក្ដីមេត្តា និងសប្បុរសធម៌។ វគ្គសិក្សាជួយទ្រទ្រង់ពួកគេឱ្យមានទំនុកចិត្តលើខ្លួនឯង និងមនុស្សជុំវិញខ្លួន។

សុខុមាលភាពផ្លូវអារម្មណ៍៖: ការពិភាក្សាជាក្រុម និងការបង្ហាត់បង្ហាញក្នុងវគ្គ វគ្គបណ្ដុះបណ្ដាលឧត្តមភាព អនុញ្ញាតឱ្យកុមារបង្កើនការប្រុងប្រយ័ត្នផ្លូវអារម្មណ៍។ សកម្មភាពបែបនេះជួយកុមារឱ្យមានអារម្មណ៍ថាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេនៅពេលពួកគាត់ពិបាកចិត្ត និងទប់ទល់នឹងសម្ពាធពីមនុស្សជុំវិញខ្លួន។

សុខុមាលភាពរាងកាយ៖: វគ្គបណ្ដុះបណ្ដាលឧត្តមភាពបង្រៀនក្បាច់យោគៈសម្រាប់កុមារដែលងាយស្រួលធ្វើតាម និងអាចជួយពួកគេឱ្យមានអារម្មណ៍រឹងមាំ និងនឹងនរក្នុងរាងកាយរបស់ពួកគេ។

សុខុមាលភាពផ្លូវចិត្ត៖: វគ្គបណ្ដុះបណ្ដាលឧត្តមភាពអនុញ្ញាតឱ្យកុមាររៀនពីប្រាជ្ញាជាក់ស្តែងដើម្បីគ្រប់គ្រងគំនិត និងអារម្មណ៍របស់ពួកគេ។ វគ្គសិក្សានេះធ្វើអោយប្រសើរឡើងនូវការផ្ចង់អារម្មណ៍ និងការផ្តោតអារម្មណ៍របស់ពួកគេ ខណៈពេលដែលកំពុងជួយពួកគេដោះស្រាយស្ថានភាពស្ត្រេស។

យើងត្រូវបានគាំទ្រដោយការសិក្សាវិទ្យាសាស្ត្រជាង១០០ និងត្រូវបាននៅទំព័រមុខក្នុងប្រព័ន្ធផ្សព្វផ្សាយកំពូលៗ

Background image with a semi transparent swan on the left bottom

វគ្គសិក្សានាពេលខាងមុខ

សំណួរដែលសួរញឹកញាប់

តើតិចនិចទាំងអស់ដែលបានបង្រៀនក្នុងអំឡុងពេលវគ្គសិក្សានេះសមស្របសម្រាប់កុមារដែរឬទេ?

វគ្គបណ្ដុះបណ្ដាលឧត្តមភាព គឺផ្អែកលើក្បាច់ និងលំហាត់យោគៈបុរាណដែលបង្កើតឡើងដោយ Gurudev Sri Sri Ravi Shankar។ កម្មវិធីនេះត្រូវបានរចនាឡើងដោយគ្រូបង្វឹកជំនាញដែលមានការអនុវត្តជាច្រើនឆ្នាំ។ វាត្រូវបានបង្កើតឡើងដើម្បីឱ្យកុមារងាយស្រួលយល់ និងអនុវត្ត ដោយសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេជាអាទិភាពចម្បង។ ដូច្នេះមែនហើយ កូនៗរបស់អ្នកនឹងអាចអនុវត្តតិចនិចដែលបានបង្រៀនក្នុងវគ្គសិក្សាបានយ៉ាងងាយស្រួល។

តើ​មានលក្ខខណ្ឌ​តម្រូវ​អ្វីខ្លះ​ដើម្បី​ចុះឈ្មោះ​ចូលរៀន​វគ្គ​យោគៈ​សម្រាប់​កុមារ​នេះ?

មិនមានលក្ខខណ្ឌតម្រូវជាមុនទេ។ កុមារដែលមានអាយុចន្លោះពី 8 ទៅ 12 ឆ្នាំត្រូវបានស្វាគមន៍ ហើយអាចទទួលបានអត្ថប្រយោជន៍ពីអ្វីគ្រប់យ៉ាងដែលវគ្គបណ្ដុះបណ្ដាលឧត្តមភាពមានផ្តល់ជូន!

កូនរបស់ខ្ញុំជាមនុស្សចូលចិត្តនៅម្នាក់ឯង ហើយប្រហែលជាមិនចូលរួមក្នុងសកម្មភាពនៃកម្មវិធីនេះទេ។ តើវានឹងផ្តល់អត្ថប្រយោជន៍ដល់គាត់ដែរឬទេ?

មែនហើយ ពិតណាស់! វគ្គបណ្ដុះបណ្ដាលឧត្តមភាព គឺជាកម្មវិធីមួយដែលត្រូវបានរចនាឡើងដើម្បីជួយកុមារដែលខ្មាសអៀនយកឈ្នះលើឧបសគ្គរបស់ពួកគេ និងនិយាយចេញមក។ យូរៗទៅកូនរបស់អ្នកនឹងមានអារម្មណ៍ជឿជាក់ ចូលរួម និងបង្កើតមិត្តភាពផងដែរ!

តើការអនុវត្តប្រចាំថ្ងៃត្រូវចំណាយពេលប៉ុន្មាន?

វគ្គបណ្ដុះបណ្ដាលឧត្តមភាព ក៏ផ្តល់ជូនកុមារនូវវិធីសិក្សានៅផ្ទះផងដែរ។ ការអនុវត្តប្រចាំថ្ងៃចំណាយពេល 15-20 នាទី។

តើមានថ្នាក់រំឭកឡើងវិញណាមួយដែលកូនខ្ញុំអាចចូលរួមបានបន្ទាប់ពីវគ្គសិក្សានេះចប់ដែរឬទេ?

មែនហើយ យើងរៀបចំវគ្គរំឭកឡើងវិញដើម្បីជួយលើកទឹកចិត្តកុមារឱ្យបន្តការអនុវត្តរបស់ពួកគេ និងបន្តចូលរួម។

៤៥ឆ្នាំ

នៃសេវាកម្ម

១៨០ប្រទេស

នៅក្នុងទីក្រុងជាង១០,០០០

៤០,០០០+

ចំនួនគ្រូបង្វឹក

៨០០លាន+

ចំនួួនមនុស្សដែលបានទៅដល់

ស្ថាបនិកនៃ ART OF LIVING

Gurudev Sri Sri Ravi Shankar

Gurudev គឺជាអ្នកដឹកនាំខាងស្មារតី និងជាទូតសន្តិភាព ក្នុងបេសកកម្មបង្កើតសង្គមមួយដែលគ្មានភាពស្ត្រេស និងគ្មានអំពើហិង្សា។ លោកត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកចំពោះការចូលរួមចំណែករបស់លោកចំពោះសុភមង្គលរបស់មនុស្ស និងសន្តិភាពពិភពលោក។     

គាត់បានបង្កើត​តិចនិច​ដកដង្ហើម Sudarshan Kriya™ ដែលជាតិចនិចដកដង្ហើមដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានអនុវត្ត។ ឥទ្ធិពលរបស់វាទៅលើការគេង ភាពស៊ាំ និងសុខុមាលភាពទូទៅត្រូវបានអ្នកវិទ្យាសាស្ត្រសរសើរ និងបង្ហាញឱ្យឃើញដោយការស្រាវជ្រាវជាក់ស្តែងនៅជុំវិញពិភពលោក។

Ambassador of peace and humanitarian leader Gurudev Sri Sri Ravi Shankar

ជួយកូនៗរបស់អ្នកឱ្យប្រើប្រាស់សក្តានុពល និងភាពច្នៃប្រតិដ្ឋពីកំណើតរបស់ពួកគេ។