វគ្គរំឭកឡើងវិញ៖ សាកថាមពលឡើងវិញ ធ្វើឱ្យស្រស់ស្រាយឡើងវិញ និងធ្វើឱ្យការអនុវត្តរបស់អ្នកប្រសើរឡើង។

វគ្គរំឭកឡើងវិញជាវគ្គសិក្សាកសាងទម្លាប់ដែលត្រូវបានដឹកនាំដោយគ្រូបង្វឹកដែលទទួលស្គាល់ដោយ Art of Living ហើយក៏ជាឱកាសដែលអ្នកអាចកែលម្អការអនុវត្ត Sudarshan Kriya™ នៅក្នុងក្រុមមនុស្សដែលមានចិត្តដូចគ្នា។

មិនថាអ្នកទើបបានបញ្ចប់វគ្គកម្មវិធីស្វស្តិក (សុភមង្គលផ្លូវចិត្ត) ថ្មីៗ ឬក៏តាំងពីច្រើនឆ្នាំមុនក៏ដោយ វគ្គរំឭកឡើងវិញនេះនឹងផ្ដល់គុណតម្លៃសម្រាប់ដំណើរអភិវឌ្ឍរបស់ខ្លួនអ្នកផ្ទាល់។

វគ្គរំឭកឡើងវិញនឹងជួយអ្នករក្សាបាននូវប្រសិទ្ធិភាពនៃការអនុវត្តស្មារតីប្រចាំថ្ងៃរបស់អ្នក ព្រមទាំងស្រាយចម្ងល់ និងភាពមន្ទិលអំពីការអនុវត្ត។

Icon of a person in a seated meditation pose, representing follow-up sessions for maintaining regular yoga practice

តាំងយកភាពរីករាយឱ្យក្លាយជាទម្លាប់ជាមួយវគ្គរំឭកឡើងវិញ។

Make happiness into a habit with a Follow Up session
Icon of a person in a seated meditation pose, representing follow-up sessions for maintaining regular yoga practice

តាំងយកភាពរីករាយឱ្យក្លាយជាទម្លាប់ជាមួយវគ្គរំឭកឡើងវិញ។

ហេតុអ្វីត្រូវចូលរួមវគ្គរំឭកឡើងវិញ?

បើអ្នកប្រាថ្នាចង់ទទួលបានការអនុវត្តស្មារតីឱ្យខ្លាំងរឹងមាំ ឋិតថេរសម្រាប់អភិវឌ្ឍខ្លួន និងសុខុមាលភាព ចូរអ្នកចូលរួមវគ្គរំឭកឡើងវិញដែលជាវិធីដ៏ឧត្តមដើម្បីសម្រេចបំណងនេះ។

មាតិកានៃវគ្គសិក្សា

រក្សាការអនុវត្តឱ្យនៅស្រស់ស្រាយជានិច្ច ព្រមទាំងភាពស្វាហាប់ខ្ពស់។

ដង្ហើមជាអាថ៌កំបាំងនៃសុខភាពល្អ ភាពរីករាយ និងសន្តិភាពយូរអង្វែង។ 

ការអនុវត្តតិចនិចដង្ហើម Sudarshan Kriya™ ជាប្រចាំផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។

  • គេងលក់ស្កប់ល្អជាងមុន 3 ដងជារៀងរាល់យប់
  • កាត់បន្ថយកម្រិតស្ត្រេស 56%
  • ពង្រឹងប្រព័ន្ធភាពស៊ាំរហូតដល់ក្នុងកោសិកា

ការអនុវត្តSudarshan Kriya™ ជាមួយគ្រូជំនាញគឺជាគន្លឹះនៃផ្នែកវគ្គរំឭកឡើងវិញ។

លើសពីនេះទៅទៀត វគ្គរំឭកឡើងវិញក៏មានរួមបញ្ចូល៖

  • វគ្គចំណេះដឹង
  • សមាធិជាក្រុម
  • ការពិភាក្សាទៅវិញទៅមក
  • សំណួរចម្លើយអំពី SKY (តិចនិកដង្ហើម) និងការអនុវត្តផ្សេងៗ

យើងត្រូវបានគាំទ្រដោយការសិក្សាវិទ្យាសាស្ត្រជាង១០០ និងត្រូវបាននៅទំព័រមុខក្នុងប្រព័ន្ធផ្សព្វផ្សាយកំពូលៗ

Background image with a semi transparent swan on the left bottom

វគ្គសិក្សានាពេលខាងមុខ

សំណួរដែលសួរញឹកញាប់

អ្នកចំណូលថ្មីអាចចូលរួមវគ្គរំឭកឡើងវិញបានដែរឬទេ?

វគ្គរំឭកឡើងវិញជាការបង្កើនទម្លាប់សម្រាប់សិស្សដែលចេះតិចនិច Sudarshan Kriya™។ មានតែអ្នកដែលបានបញ្ចប់វគ្គសិក្សា Art of Living ផ្នែកទី 1 តែប៉ុណ្ណោះដែលអាចចូលរួមវគ្គរំឭកបាន។

តើខ្ញុំអាចចូលរួមវគ្គរំឭកបន្ទាប់ពីបានផ្អាកអស់ពេលច្រើនឆ្នាំបានដែរឬទេ?

បាន! វគ្គរំឭកឡើងវិញត្រូវបានរៀបចំឡើងដើម្បីជួយដល់អ្នកដែលត្រូវការហ្វឹកហាត់ឡើងវិញនូវតិចនិច Sudarshan Kriya™ មិនថាអ្នកទើបតែបញ្ចប់ថ្នាក់កម្មវិធីស្វស្តិក (សុភមង្គល) ថ្មីៗ ឬក៏ផ្អាកអស់ជាច្រើនឆ្នាំ។

តើវគ្គរំឭកឡើងវិញត្រូវបង់ថ្លៃប៉ុន្មាន?

ការបង់ថ្លៃសម្រាប់វគ្គរំឭកឡើងវិញអាស្រ័យលើទីកន្លែង និងរយៈពេល។ ផ្ញើសារ ឬទាក់ទងមជ្ឈមណ្ឌលក្នុងតំបន់អ្នកសម្រាប់ព័ត៌មានបន្ថែម។

៤៥ឆ្នាំ

នៃសេវាកម្ម

១៨០ប្រទេស

នៅក្នុងទីក្រុងជាង១០,០០០

៤០,០០០+

ចំនួនគ្រូបង្វឹក

៨០០លាន+

ចំនួួនមនុស្សដែលបានទៅដល់

ស្ថាបនិកនៃ ART OF LIVING

Gurudev Sri Sri Ravi Shankar

Gurudev គឺជាអ្នកដឹកនាំខាងស្មារតី និងជាទូតសន្តិភាព ក្នុងបេសកកម្មបង្កើតសង្គមមួយដែលគ្មានភាពស្ត្រេស និងគ្មានអំពើហិង្សា។ លោកត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកចំពោះការចូលរួមចំណែករបស់លោកចំពោះសុភមង្គលរបស់មនុស្ស និងសន្តិភាពពិភពលោក។     

គាត់បានបង្កើត​តិចនិច​ដកដង្ហើម Sudarshan Kriya™ ដែលជាតិចនិចដកដង្ហើមដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានអនុវត្ត។ ឥទ្ធិពលរបស់វាទៅលើការគេង ភាពស៊ាំ និងសុខុមាលភាពទូទៅត្រូវបានអ្នកវិទ្យាសាស្ត្រសរសើរ និងបង្ហាញឱ្យឃើញដោយការស្រាវជ្រាវជាក់ស្តែងនៅជុំវិញពិភពលោក។

Ambassador of peace and humanitarian leader Gurudev Sri Sri Ravi Shankar

តាំងយកភាពរីករាយឱ្យក្លាយជាទម្លាប់ជាមួយវគ្គរំឭ Sudarshan Kriya™ កឡើងវិញ។